(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអនុប្រធាន ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារលិខិតជូនពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ។

យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងចូលរួមអបអរសាទរ ដោយសេចក្ដីរាប់អានដ៏ ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យ សិរីមង្គលមហាប្រសើរជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលនឹងចូលមកដល់នាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមីខ្លាំងក្លានៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និង លោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕