Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ជា សុផារ៉ា ផ្ញើសារលិខិតអបអរសាទរជូន សម្ដេចតេជោ ហ៊ុន សែន ​ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ

12-05-2025 14:49

(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។

តាមរយៈសារលិខិតរបស់ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា៖ «ខ្ញុំបាទ និងភរិយា មានមហាកិត្តិយស ប្រកបដោយអភិនន្ទនភាពដ៏ស្មោះបំផុត សូមសម្តែងនូវសេចក្តី សប្បាយរីករាយឥតឧបមា ចូលរួមអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមថ្ងៃថ្លាដែល សម្តេច បានទទួលនូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់ បំផុត «Grand Collar of the Order of Timor-Leste» ពីឯកឧត្តម José Ramos-Horta ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ»។

ឯកឧត្តម ជា សុផារ៉ា បានបន្ដថា អភិមុខភាព វីរភាព និងអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច លើឆាក អន្តរជាតិ ស័ក្តិសមបំផុតចំពោះការទទួលបាននូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតនេះ និងជាការផ្តល់ កិត្តិយសដ៏ធំធេង ដែលបង្ហាញពីកិច្ចតបស្នង ចំពោះគុណបំណាច់ និងវិភាគទានដ៏ធំធេងរបស់ សម្តេច ក្នុងការជួយគាំទ្រដល់ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាងពីរទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ឆ្លៀតក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្ស សិរីជយាភិរម្យថ្លៃថ្លានេះ ខ្ញុំបាទ និងភរិយា សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេពារក្ស ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ បវរមហា ប្រសើរជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕