(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ។
ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ ឯកឧត្តម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់ចំពោះស្នាដៃក្នុងការដឹកនាំដ៏ល្អក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕