Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ផ្ញើសារចូលរួមអបអរសាទរ និងជូនពរឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ពីរដ្ឋាភិបាលជប៉ុន

30-04-2025 17:28

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ពីរដ្ឋាភិបាលជប៉ុន។

គ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ត្រូវបានផ្តល់ជូនបុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។

ឯកឧត្តម ជា សុផារ៉ា ទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះ ឯកឧត្តម ជា សុផារ៉ា​ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕