(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល ព្រមទាំងប្រធានលេខាធិការដ្ឋាន លេខាធិការដ្ឋាន សមាជិកក្រុមជំនួយការនៃយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកវប្បធម៌និងសាសនាទាំងអស់ សូមប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

១.ប្ដេជ្ញាគោរព គាំទ្ររដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

២.យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់ខាត ចំពោះជនទាំងឡាយណា ដែលប្រើឧបាយកល់ទុចរិតរបស់ពួកឧទ្ទាមក្រៅប្រទេសញុះញង់ បង្កអសន្ដិសុខ បំផ្លិត បំផ្លាញជាតិ បំផ្លាញសន្ដិភាព
ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងស្នើសុំឲ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនទាំងឡាយណា ឬក្រុមជ្រុលនិយមទាំងនោះដោយគ្មានការលើកលែង។

៣.ផ្ដាជ្ញាការពារសន្តិភាព សន្តិសុខ ស្ថេរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណ: ដោយរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ើងម៉ាត់ ស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាលស្របច្បាប់។

៤.យើងខ្ញុំទាំងអស់គ្នា និងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់របាយកលទុច្ចរិត ការប៉ុនប៉ងបង្ករចលាចល ផ្ដួលរំលំរដ្ឋាភិបាល តាមគ្រប់រូបភាព និងសូមប្រកាសជាឱឡារិក ចូលរួមការពារឲ្យបានជាដាច់ខាត នៅសុខសន្តិភាពស្ថេរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាតម្លៃការក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលមិនចាត់វិធានការចំពោះក្រុម ដែលធ្វើកុបកម្ម ដោយខុសច្បាប់នោះឡើយ ពោលសូម្បីតែនៅប្រទេសអង់គ្លេស ក៏រដ្ឋាភិបាលប្រទេសនោះប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូច្នេះកម្ពុជាក៏នឹងប្រើប្រាស់វិធានការច្បាប់ ដូចទៅនឹងបណ្ដាប្រទេសនានាផងដែរ។

សម្តេចតេជោ បានសង្កត់ធ្ងន់ៗថា «យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច»

ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង នឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាព ប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្តរួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ នោះទេ គ្រាន់តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នាប៉ុណ្ណោះ។ ទឹកដីរបស់កម្ពុជា គឺកម្ពុជាអភិវឌ្ឍដោយទឹកប្រាក់របស់ខ្លួន ចំណែកនៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគេអភិវឌ្ឍន៍ដោយប្រាក់របស់ពួកគេ គឺគ្មានការចែកផលរួមនោះឡើយ។

ជាថ្មីម្តងទៀត យើងខ្ញុំ ប្រធានផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល ប្រធានលេខាធិការដ្ឋាន លេខាធិការដ្ឋាន សមាជិកក្រុមជំនួយការនៃយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកវប្បធម៌សាសនាទាំងអស់ សូមគាំទ្ររាល់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ឃាត់ខ្លួនពួកឧទ្ទាមក្រៅច្បាប់មួយចំនួន រួចបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕