(ភ្នំពេញ)៖ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តឧត្តរមានជ័យ និងក្រុមគ្រួសារ ផ្ញើសារជូនពរ និងចូលរួមអបអរសាទរ លោកស្រី កែវ សុម៉ាលី អគ្គនាយកក្រុមហ៊ុន បុរីជ័យឧត្តមហូម ឯ.ក ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ «ឧកញ៉ា»

ឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោះព្រំ ប្រទានពរជ័យវិបុលសុខគ្រប់ប្រការជូនដល់ ឧកញ៉ា កែវ សុម៉ាលី និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាព ល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំសង្គមជាតិរបស់យើងកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងសូមប្រកបដោយពុទ្ធមង្គលទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕