(ភ្នំពេញ)៖ ឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨២ឆ្នាំ ឈានចូល ៨៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ព្រះនាម មណ្ឌាទេវី សូមប្រសិទ្ធពរបវរ មហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រីសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិត ឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គោរពជូនពរ សម្ដេច ហេង សំរិន៖