Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូលព្រះបង្គំ ស៊ុយ សែម សូមថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប៦៣ យាង​ចូល ៦៤ព្រះវស្សា

14-05-2016 10:24

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល និងភរិយា ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់​ជាម្លប់ដ៏​ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖ ទូលព្រះបង្គំជាខ្ញុំ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល និងភរិយា ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់៖