Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូលព្រះបង្គំ ត្រាំ អ៉ីវតឹក សូម​ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម គម្រប់ខួប៦៣ យាង​ចូល ៦៤ព្រះវស្សា

12-05-2016 15:55

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះ​បាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជ​សុខភាពល្អបរិបូរណ៍ ព្រះកាយ​ពលមាំមួន ព្រះជន្មាយុយឺន​យូរ​ជាង​រយព្រះវស្សា ព្រះបញ្ញា​ញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់​ជាម្លប់​ដ៏ត្រជាក់ និងសេច​ក្ដីសុខ ដល់ប្រជានុរាស្ត្រ​របស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖ ទូលព្រះបង្គំ ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៖