(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ព្រះវស្សា យាងចូល៦៤ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺន​យូរជាង​រយព្រះវស្សា ព្រះបញ្ញាញា​ណវាងវៃ ដើម្បីទ្រង់​គង់ប្រថាប់​ជាម្លប់​ដ៏ត្រជាក់ និងសេច​ក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍៕

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖ ទូលព្រះបង្គំ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៖