Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី លើកទឹកចិត្តដល់ពលរដ្ឋ​ទិញដី ដែលបានចុះបញ្ជីរួច ដើម្បីជៀសវាងទិញប៉ះចំដីមានជម្លោះ ឬដីរដ្ឋ​ (Video inside)

20-06-2025 15:55

(ភ្នំពេញ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើកទឹកចិត្ត ដល់ពលរដ្ឋ​ទិញដីដែលបានចុះបញ្ជីរួច ដើម្បីជៀសវាងទិញប៉ះចំដីមានជម្លោះ ឬដីរដ្ឋ​ ដែលអាចនាំឱ្យមា​នការខាតបង់ផលប្រយោជន៍របស់ខ្លួន។

ការលើកឡើងរបស់ លោក ថេង ច័ន្ទសង្វារ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងប្លង់កម្មសិទ្ធិអចលនវត្ថុស្របច្បាប់»

លោក ថេង ច័ន្ទសង្វារ បានថ្លែងឲ្យដឹងថា «ជាធម្មតាបើទិញដីដែលមិនបានចុះបញ្ជីនឹងប្រឈមបញ្ហា ដូច្នេះនៅពេលដែលពលរដ្ឋទិញដី បានចុះបញ្ជីរួចរាល់នឹងមានការធានាត្រឹមត្រូវ ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ សូមមត្តាទិញដីដែលបានចុះបញ្ជីរួចរាល់ ដើម្បីធានាសុវត្ថិភាពចំពោះការទិញ»

លោកបានបញ្ជាក់ថា ឥឡូវនេះក្រសួងបានចុះបញ្ជីរួចរាល់ប្រមាណជិត ៨លាន៣សែនបណ្ណ លើក្បាលដីសរុបប្រមាណ ១៣លាន ៣សែន ដោយដំណាក់កាលទី១ បានបញ្ចប់ ៧លានក្បាលដី ពីឆ្នាំ២០០២ដល់២០២៣។ ឥឡូវឆ្នាំ២០២៤ មានដំណាក់កាលថ្មីលើផែនការដែលបញ្ចប់ តាមបទបញ្ជាររបស់រដ្ឋាភិបាលប្រហែល ៦លាន ៦សែនក្បាលដី ដែលនៅសល់ប្រមាណ៣០ម៉ឺនក្បាលដីទៀតនឹងរួចរាល់៕

សូមស្តាប់ការលើកឡើងរបស់ លោក ថេង ច័ន្ទសង្វារ៖