Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយក​គ្រប់គ្រងហានិភ័យធនាគារ ជីប ម៉ុង៖ ការសិក្សា​ពីគោលបំណងនៃកម្ចី ចំណូល និងទ្រព្យបញ្ចាំ ដើម្បី​រៀបចំឥណទានឱ្យបានត្រឹមត្រូវ ជៀសវាងហានិភ័យ (Video inside)

13-06-2025 12:16

(ភ្នំពេញ)៖ លោក ជ័យ សំរេច នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ ជីប ម៉ុង បានលើកឡើងថា ការសិក្សា​ពីគោលបំណងនៃកម្ចី ចំណូល និងទ្រព្យបញ្ចាំ ពីគ្រឹះស្ថានធនាគារ ឬក៏គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុនីមួយៗ គឺដើម្បី​រៀបចំឥណទានឱ្យបានត្រឹមត្រូវ តាមតម្រូវការរបស់អតិថិជន និងជៀសវាងហានិភ័យ។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ជ័យ សំរេច ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការកាត់បន្ថយហានិភ័យលើការប្រើប្រាស់ប្រាក់កម្ចី» ក្នុងកម្មវិធី FRESH BUSINESS។

លោក ជ័យ សំរេច បានបញ្ជាក់យ៉ាងដូច្នេះថា «អាចនិយាយបានថា គោលបំណងធំ នៃការសាកសួរព័ត៌មាន ឬក៏ដាក់លក្ខខណ្ឌ ទី១៖ ធ្វើយ៉ាងម្ដេចរៀបចំឥណទាន ឲ្យត្រូវតាមតម្រូវការរបស់គាត់ ទី២៖ ដើម្បីស្វែងយល់អំពីកម្រិតហានិភ័យរបស់អតិថិជន»

បន្ថែមពីនោះទៀត លោក ជ័យ សំរេច បានបញ្ជាក់ថា ជាទូទៅមុននឹងផ្ដល់ឥណទានឲ្យអតិថិជន គឺធនាគារសិក្សាអំពីគោលបំណងឥណទាន ដែលសាកសួរនាំព័ត៌មានមួយចំនួន ដែលទាក់ទងជាមួយនឹងគោលបំណងរបស់អតិថិជន ហើយយកទៅប្រើប្រាស់កម្ចី ក្នុងគោលបំណងអ្វី ឬក៏ស្នើសុំឯកសារបញ្ជាក់មួយចំនួន៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់លោក ជ័យ សំរេច៖