បណ្ឌិត គឹម ហ៊ាង៖ ការទិញលក់អចលនទ្រព្យ Second property ឬអចលនទ្រព្យចាស់លក់បន្ត កើនឡើងក្នុងឆ្នាំ២០២៥ (Video inside)
06-06-2025 15:46
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ដែលជាអ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការទិញលក់អចលនទ្រព្យមានការកើនឡើងច្រើន ប៉ុន្តែការទិញលក់ភាគច្រើន គឺទៅលើប្រភេទអចលនទ្រព្យ Second property ដែលជាប្រភេទលំនៅដ្ឋានចាស់ ឬកំពុងរស់នៅ ហើយដាក់លក់បន្ត។
លោកបន្ថែមថា ការកើនឡើងនេះ គឺដោយសារអ្នកទិញមានតម្រូវការពិតប្រាកដ ទិញហើយអាចចូលរស់នៅបាន ឬធ្វើអាជីវកម្មបានតែម្តង ខុសពីការទិញផ្ទះ ឬខុនដូរ ក្នុងគម្រោងថ្មីៗ ត្រូវចំណាយពេលវេលាសម្រាប់សាងសង់ ដែលមិនអាចចូលនៅបានភ្លាមៗ។ ជាក់ស្តែង លោកសង្កេតឃើញ នៅតាមតំបន់នានា មានការលក់ទិញច្រើន ពីប្រជាជនទៅកាន់ប្រជាជនមួយ។
យ៉ាងណាមិញ ការទិញលក់នៅនៅគម្រោងអភិវឌ្ឍន៍នានា ហាក់មានភាពស្ងប់ស្ងាត់ មិនទាន់ងើបឡើងវិញនោះទេ។
ឧកញ៉ាបណ្ឌិត គឹម ហ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី»៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖