បណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យអះអាងថា ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនធ្វើឱ្យតម្លៃដីឡើងថ្លៃទេ តែធ្វើឱ្យសន្ទុះនៃការទិញលក់កើនឡើង (Video inside)
06-06-2025 15:12
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅខែកញ្ញាខាងមុខនេះ អាចនឹងមិនធ្វើឱ្យតម្លៃដីឡើងថ្លៃនោះទេ តែសន្ទុះការលក់ដូរមានការកើនឡើង ព្រោះតម្លៃតំបន់នេះបានឡើងថ្លៃពី ២ទៅ៥ឆ្នាំរួចហើយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងព្រលាន គឺយើងសាងសងរាប់ឆ្នាំមកហើយ ហើយគម្រោងដែលធ្វើព្រលាន គឺមានយូរមកហើយ អីចឹងដីនៅតំបន់ជុំវិញព្រលានឡើងអស់ហើយៗ»៕
ខាងក្រោមនេះ ជាលើកឡើងទាំងស្រុង របស់ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖