Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអចលនទ្រព្យ បណ្ឌិត គឹម ហ៊ាង៖ ដើម្បីទិញដីកុំឲ្យខុស គួរតែពឹងអ្នកជំនាញមានទិន្នន័យ (Video inside)

06-06-2025 15:08

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ដើម្បីកុំឱ្យវិនិយោគលើការទិញដីខុស ត្រូវពឹងអ្នកជំនាញទិន្នន័យទៅវាយតម្លៃ ពីស្ថានភាព និងតម្លៃដីនៅតំបន់នោះ ព្រោះថា ការវិនិយោគដីធ្លី ឲ្យជោគជ័យគន្លឹះសំខាន់ គឺទិន្នន័យ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងវិស័យដីធ្លី អ្វីដែលជាគន្លឹះជោគជ័យ គឺជាទិន្នន័យ [...] តម្លៃទីផ្សារ គឺជាតម្លៃមួយដែល «អ្នកលក់ចង់លក់អ្នកទិញហ៊ានទិញ» ដូច្នេះដើម្បីឲ្យវិនិយោគមួយ កុំឲ្យមានបញ្ហា ក្នុងការទិញដីលក់ ហើយកុំឲ្យខុស គឺទិន្នន័យ»

បន្ថែមពីនោះទៀត ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់ថា បើសិនជាអ្នកមានទុនវិនិយោគ ចង់ទិញដីធ្លី ដើម្បីកុំឲ្យទិញខុស គួរតែពឹងលើអ្នកដែលមានទិន្នន័យ ឲ្យគេបង្ហាញថា ដីតំបន់នោះ ទំហំប៉ុណ្ណឹង លក្ខខណ្ឌប៉ុណ្ណឹង គេលក់តម្លៃប៉ុណ្ណឹង តើគួរទិញឬក៏អត់៕

ខាងក្រោមនេះ ជាលើកឡើងទាំងស្រុង របស់ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖