(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានយកចិត្តទុកខ្លាំង លើការទាក់ទាញវិនិយោគ និងការស្វែងរកទីផ្សារនានា នៅថ្នាក់តំបន់និងពិភពលោកព្រោះមហិច្ចតាកម្ពុជាចង់ក្លាយជាប្រទេសជឿនលឿននៅឆ្នាំ២០៥០។ ដំណើរដ៏វែងឆ្ងាយនេះ កម្ពុជាត្រូវដោះស្រាយបញ្ហាជាច្រើន ដូចជា ការចាប់យកវិស័យដែលបង្កើតបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្សនិងការប្រើប្រាស់កម្លាំងពលកម្ម ឱ្យមានប្រសិទ្ធិភាពបំផុតក្នុងសេដ្ឋកិច្ច។
តាមការប៉ាន់ស្មាន ការប្រែក្លាយកម្ពុជាទៅជាប្រទេសជឿនលឿនៅឆ្នាំ២០៥០ លុះត្រាចំណូលពលរដ្ឋម្នាក់ៗជាមធ្យមក្នុងមួយឆ្នាំ មានតម្លៃប្រមាណ១ម៉ឺនដុល្លារអាមេរិក ។ បច្ចុប្បន្នចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋកម្ពុជាម្នាក់ៗវិញ ជាមធ្យមមាន ប្រមាណ ២ពាន់ដុល្លារអាមេរិក។
លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖