ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា លើកទឹកចិត្តឱ្យអាជ្ញាធរខេត្តនីមួយៗ បង្កើតកម្មវិធីបង្ហាញមុខម្ហូបខ្មែរប្រចាំតំបន់របស់ខ្លួន ដើម្បីទាក់ចិត្តភ្ញៀវទេសចរក្នុងស្រុក (Video inside)
30-05-2025 19:46
(ភ្នំពេញ)៖ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តនីមួយៗ បង្កើតកម្មវិធីបង្ហាញមុខម្ហូបខ្មែរ ដែលអត្តសញ្ញាណម្ហូបប្រចាំតំបន់របស់ខ្លួន ដើម្បីទាក់ទាញចិត្តទេសចរក្នុងស្រុក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ធួន ស៊ីណាន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរកម្ពុជា នៅរដូវកាលបៃតង (Green Season)» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «គួរតែមានកម្មវិធីទាំងឡាយណា ដែលទាក់ទាញ គួរតែមានផលិតថ្មី គួរតែមានអ្វីមួយ ដែលអូសចិត្ដគេទៅបាន [...] ហេតុអ្វីយើងមិននាំគ្នាធ្វើម្ហូបខ្មែរ ឲ្យមានភាពជាក់លាក់»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់បណ្ឌិត ធួន ស៊ីណាន៖