(ភ្នំពេញ)៖ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅរដូវកាលបៃតង កម្ពុជាគួរតែមានគោលនយោបាយជាក់លាក់មួយ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្ពុជា។
លោកបានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយជាក់លាក់នោះ ត្រូវតែធ្វើឱ្យស្របជាមួយកាលៈទេសៈ និងពេលវេលា ហើយត្រូវរៀបចំធ្វើផែនការឬសកម្មភាពមុនរដូវកាលនេះមកដល់។ ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាល នឹងផ្តល់អនុគ្រោះ ឬការឧបត្ថម្ភធនកម្រិតណាដល់វិស័យឯកជន ដើម្បីជាការលើកទឹក។
លើសពីទៅទៀត ក្រសួងក៏មានគួរតែមានផែនការក្នុងការផ្សព្វផ្សាយ និងធ្វើសកម្មភាព ដើម្បីទាក់ទាញភ្ញៀវពីក្រៅប្រទេសមកផងដែរ។ ក្នុងករណីដែលកម្ពុជា ពឹងផ្អែកខ្លាំងទៅលើភ្ញៀវទេសចរក្នុងស្រុក យើងក៏មានផែនការក្នុងការដោះដូរភ្ញៀវទេសចរក្នុងស្រុក រវាងខេត្តមួយទៅខេត្តមួយ។
លោកបានកត់សម្គាល់ថា នៅរដូវកាលបៃតង ចាប់ពីខែមេសា ដល់ខែកញ្ញា ហាក់ពុំសូវមានភ្ញៀវទេសចរមកពីអឺរ៉ុប ដូចរដូវកាល Hight season ឡើយ ខុសពីប្រទេសជិតកម្ពុជា។
លោក ធួន ស៊ីណានលើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរកម្ពុជា នៅរដូវកាលបៃតង (Green Season)»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោកបណ្ឌិត ធួន ស៊ីណាន៖