Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគាររបស់រដ្ឋ SME Bank នឹងបន្តបង្កើតផលិតផលមមួយចំនួនទៀត ដើម្បីជួយដល់ SME (Video inside)

18-05-2025 12:49

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank បានថ្លែងឲ្យដឹងថា ធនាគារ SME Bank នឹងបន្តបង្កើតផលិតផលមមួយចំនួនទៀត ដើម្បីជួយដល់ SME ដើម្បីទទួលបានហិរញ្ញប្បទាន ទៅប្រកបអាជីវកម្មឲ្យកាន់តែល្អប្រសើរទ្ឡើង។

ការលើកឡើងរបស់លោក ជា សុភ័ក្ត ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ ជំរុញឥណទាន គាំទ្រ ដល់ អាជីវកម្ម ក្នុង ស្រុក ក្រោម សម្ពាធពន្ធ អាមេរិក»

លោក ជា សុភ័ក្ត បានថ្លែងថា «SME Bank ក្រៅពីផ្ដល់ឥណទានការប្រាក់ទាបនោះ យើងបានខិតខំក្នុងការជួយ ដល់អ្នកលំបាកក្នុងការស្វែងរកឥណទាន ដែលខ្វះទ្រព្យធានា ទ្រព្យបញ្ចាំក្នុងការប្រើប្រាស់ ដោយបានគិតគូរសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជួយដល់អ្នកដែលខ្វះឥណទាន ប៉ុន្ដែលំបាកក្នុងការស្វែងរកឥណទាន»

លោកបា នបន្ដថា ក្នុងនោះ SME Bank ក៏បានគិតគូរដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការនាំចេញ ដោយបានកំពុងគិតគូរ ក្នុងការបង្កើតផលិតផលមួយទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់ SME ដែលមានលទ្ធភាពក្នុងការនាំចេញ បាននាំចេញ ដោយមានការគាំទ្រពី SME Bank។

លោកបានបន្ថែមថា ក្នុងនោះ SME Bank ក៏គិតគូរថែមមួយកម្រិតទៀត ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលខ្វះខាតទុនក្នុងការប្រើប្រាស់ ខ្វះទ្រព្យមកបញ្ចាំ ប៉ុន្ដែក៏អាចមកយកឥណទានពីធនាគារ SME បានដែរ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank៖