(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SMEs Bank បានលើកឡើងថា ដើម្បីឱ្យការផលិតរបស់កម្ពុជា មានភាពប្រកួតប្រជែង ​ទទួលបានតម្លៃបន្ថែមកាន់តែធំ ត្រូវតែពន្លាតខ្សែច្រវាក់តម្លៃ ជាពិសេសពង្រីកវិសាលភាពផ្គត់ផ្គង់វត្ថុធាតុដើម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​ជំរុញឥណទាន​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក ក្រោម​សម្ពាធពន្ធ​អាមេរិក» ក្នុងកម្មវិធី FRESH BUSINESS។

លោក ជា សុភ័ក្ត បានបញ្ជាក់យ៉ាងដូច្នេះថា «កាលណាយើងចង់បាន តម្លៃបន្ថែមកាន់តែធូរ យើងចាំបាច់ត្រូវតែពន្លាត ឬក៏ធ្វើឲ្យវែងនូវខ្សែច្រវាក់តម្លៃ [...] យើងត្រូវធ្វើយ៉ាងម្ដេច បន្ថែមនូវខ្សែច្រវាក់តម្លៃ ឲ្យបានកាន់តែច្រើន»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ជា សុភ័ក្ត៖