ការប្រើប្រាស់ AI កាន់តែពេញនិយម ក្រសួងទូរគមនាគមន៍ ត្រៀមបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថលឱ្យបាន ១០ម៉ឺននាក់ ក្នុងនោះមានជំនាញ AI ផងដែរ (Video inside)
26-04-2025 11:26
(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា សព្វថ្ងៃនេះមានការចាប់អារម្មណ៍ និងពេញនិយមលើបច្ចេកវិទ្យា AI ច្រើន ប៉ុន្តែធនធានមនុស្សរបស់កម្ពុជា ក្នុងវិស័យនេះហាក់នៅមានចំនួនតិចនៅឡើយ។
ដោយមើលឃើញពីសារសំខាន់នៃវិស័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញផែនការត្រៀមបណ្ដុះបណ្ដាល អ្នកជំនាញឌីជីថល ឲ្យបាន១០ម៉ឺននាក់ នៅ១០ឆ្នាំខាងមុខនេះ ដែលក្នុងនោះ ក៏មានអ្នកជំនាញផ្នែក AI ផងដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លីវ សុផាណារិទ្ធិ អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» ក្នុងកម្មវិធី FRESH BUSINESS។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់មានការយកចិត្តទុកដាក់ ចំពោះបច្ចេកវិទ្យា AI នេះ ដោយត្រូវប្រើប្រាស់ក្នុងផ្លូវល្អ មិនត្រូវប្រើប្រាស់ក្នុងអំពើឆបោក និងក្លែងបន្លំនោះទេ៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក លីវ សុផាណារិទ្ធិ៖