Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍៖ បច្ចុប្បន្ន AI កំពុងតែត្រូវបានគេយកទៅប្រើប្រាស់វិភាគទិន្នន័យធំៗ តែសុំប្រើដោយមានការពិចារណា និងប្រុងប្រយ័ត្ន (Video inside)

26-04-2025 11:15

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា បច្ចុប្បន្ន AI កំពុងតែត្រូវបាន គេយកទៅប្រើប្រាស់ ដើម្បីវិភាគទិន្នន័យធំៗ នៅតាមស្ថាប័ន រដ្ឋ ឯកជន ដែលមានភាពងាយស្រួល និងឆាប់រហ័ស។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លីវ សុផាណារិទ្ធ អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» ក្នុងកម្មវិធី FRESH BUSINESS។

លោក លីវ សុផាណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «គេកំពុងតែប្រើប្រាស់ AI ជាច្រើន ដើម្បីធ្វើការវិភាគទិន្នន័យធំៗ នៅតាមស្ថាប័ន ឬក៏នៅក្រុមហ៊ុនធំៗមួយចំនួន [...] ទិន្នន័យធំៗនេះ បើសិនជាព្រីនជាក្រដាស អាចចេញរាប់ពាន់រាប់ម៉ឺនសន្លឹក»

ទន្ទឹមគ្នានេះ លោក លីវ សុផាណារិទ្ធ បានលើកឡើងថា គិតមកដល់សព្វថ្ងៃនេះ មិនទាន់មានការទទួលស្គាល់ណាមួយ ថាលទ្ធផលចេញពី AI គឺត្រឹមត្រូវ១០០ភាគរយ នៅឡើយទេ។

លោក លីវ សុផាណារិទ្ធ បានឲ្យដឹងថា ចំពោះអ្នកប្រើប្រាស់ AI នៅពេលដែលស៊ាំនឹងការប្រើប្រាស់ AI នៅពេលដែលសួរសំនួរក្ដី ដំណោះស្រាយបញ្ហាក្ដី ដំណោះស្រាយបច្ចេកទេសក្ដី រៀងរាល់ចម្លើយ ដែលទទួលបាន គឺគួរតែទទួលលទ្ធផល ដោយមានការពិចារណា និងប្រុងប្រយ័ត្ន៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក លីវ សុផាណារិទ្ធ៖