Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទូរគមនាគមន៍ ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទូទាំងប្រទេសកម្ពុជា មានសេវាទូរគមនាគមន៍គ្រប់គ្រាន់ ត្រឹមឆ្នាំ២០២៧ (Video inside)

11-04-2025 16:34

(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទូទាំងប្រទេសកម្ពុជា មានសេវាទូរគមនាគមន៍គ្រប់គ្រាន់ ត្រឹមឆ្នាំ២០២៧។

ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។

លោកថ្លែងថា ពាក់ព័ន្ធនឹងប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទនៅកម្ពុជា បច្ចុប្បន្ននេះមានចំនួន៤ក្រុមហ៊ុន ដែលមានវិសាលភាពគ្រប់ដណ្ដប់សេវា នៅទីប្រជុំជនភាគច្រើន តែនៅតាមជនបទ មិនទាន់មានសេវាគ្រប់គ្រាន់នៅឡើយ ដូច្នេះក្រសួងទូរគមនាគមន៍ និងនិយ័តករទូរគមនាគន៍កម្ពុជា បានធ្វើការសិក្សាររួចហើយ សម្រាប់បន្ថែមបណ្តាញផ្គត់ផ្គង់សេវានៅទីក្រុងភ្នំពេញ និងតាមជនបទ។

លោកបានបន្ដថា «តាមការប្ដេជ្ញាររបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលតែងតែថ្លែងនូវក្នុងវេទិកាសាធារណៈ គឺកំណត់ផែនការធ្វើណាឱ្យត្រឹមឆ្នាំ២០២៧ មានសេវាទូរគមនាគមន៍ប្រើប្រាស់គ្រប់គ្រាន់ នេះជាគោលដៅមួយយ៉ាងសំខាន់ ដែលឯកឧត្តរដ្ឋមន្រ្ដីតែងតែបញ្ជាក់ជូនកន្លងមក»។

លោក ស្រ៊ុន គឹមសាន បានបន្ដថា ដូចគ្នាចំពោះការប្រើប្រាស់ស៊ីកាត ភាគច្រើននៃប្រជាពលរដ្ឋប្រើប្រាស់ស៊ីមកាត និងទូរស័ព្ទច្រើន ក្រោមមូលហេតុ ប្រសិនបើស៊ីមកាតនៃក្រុមហ៊ុនមួយមិនមានសេវាទេ នឹងមានក្រុមហ៊ុនផ្សេងៗទៀត អាចមានសេវាក្នុងការប្រើប្រាស់៕

សូមស្តាប់ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន៖