Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឡុង ឌីម៉ង់ ​រំពឹងថា កម្ពុជានឹងនៅតែបន្តមានភាពទាក់ទាញ វិនិយោគិនមកបណ្តាក់ទុន ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ​ (Video inside)

04-04-2025 14:12

(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ ​​រំពឹងថា ​កម្ពុជានឹងនៅតែមានភាពទាក់ទាញ ​និងផ្តល់នូវទំនុកចិត្តដល់អ្នកនិយោគ ដែលជំរុញឱ្យជំរុញវិនិយោគិនបរទេសសំឡឹង និងពិចារណាមកបណ្តាក់ទុននៅកម្ពុជា។

​លោក ឡុង ឌីម៉ង់ ​លើកឡើង បែ​បនេះ ដោយសារកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយ និង​ស្ថិរភាពនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ ដែលជាចំណុចខ្លាំងពិសេសមួយរបស់កម្ពុជា ក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលក្រុមហ៊ុនបរទេសកំពុងសំឡឹងមើល​ ក្នុងបរិបទដែលពិភពលោកកំពុងជួបសង្រ្គាមពាណិជ្ជកម្ម។ ជាមួយគ្នានេះ កម្ពុជាមានច្បាប់វិនិយោគដែលអំណោយផល ​និងមានច្រកទីផ្សារនាំចេញច្រើន ព្រមជាមួយនឹងការទទួលបានការអនុគ្រោះពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មផងដែរ។

យ៉ាងនេះក្តីលោកទទួលស្គាល់ថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយជាពិសេសកម្លាំងពលកម្មជំនាញ ប្រសិនកម្ពុជាចង់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។

ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ធ្វើឡើងក្នុង FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង»។សូមស្រាប់ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ដូចខាងក្រោម៖​