Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា៖ ការមានសាច់ប្រាក់វិនិយោគ គឺជារឿងល្អ តែត្រូវវិនិយោគជាមួយក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណ លើផលិតផលចុះបញ្ជីស្របច្បាប់ ទើបជាការវិនិយោគត្រឹមត្រូវ (Video inside)

29-03-2025 11:47

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបញ្ជាក់ឲ្យដឹងថា​ ការមានសាច់ប្រាក់វិនិយោគ គឺជារឿងល្អ តែត្រូវវិនិយោគ ជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ លើផលិតផលដែលមានការចុះបញ្ជីស្របច្បាប់ ទើបជាការវិនិយោគត្រឹមត្រូវ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីការវិនិយោគ នៃការឆបោកតាមអនឡាញ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ការវិនិយោគ គឺជារឿងសំខាន់ មានឆន្ទៈ មានចិត្ដ មានសាច់ប្រាក់ទំនេរ ចង់វិនិយោគ គឺជារឿងល្អ ប៉ុន្ដែការសម្រេចចិត្ដវិនិយោគ គឺជារឿងមួយ ដែលយើងត្រូវប្រយ័ត្នប្រយែង»

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា ការវិនិយោគ គួរតែវិនិយោគ ជាមួយនឹងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ, ការវិនិយោគ ជាមួយនឹងផលិតផលដែលចុះបញ្ជីស្របច្បាប់ ដែលនេះជាចំណុចធំៗ២ ចំពោះអ្នកចង់ធ្វើការវិនិយោគ ឲ្យការវិនិយោគរបស់ខ្លួន ទទួលបានលទ្ធផលត្រឹមត្រូវពិតប្រាកដ៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ស៊ូ សុជាតិ៖