(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់ខ្លាំង ក្នុងការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា ដើម្បីឱ្យផលិតផលមានកេរ្តិ៍ឈ្មោះ បង្កើតតម្លៃបន្ថែមខ្ពស់ និងមិនប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​លើក​កម្ពស់​ឥណទាន​បៃតង​នៅ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «ឥណទានបៃតង យើងបានគិតគូរជាយូរមកហើយ ហើយយើងចាប់ផ្ដើមបង្កើតជាយុទ្ធការ និងជាស្ថាប័ននីយកម្ម នៅក្នុងធនាគារតែម្ដង ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២០ បានចាប់ផ្ដើមជារូបរាង ដើម្បីផ្ដល់ជាឥណទានបៃតង ដោយប្រើប្រាស់មូលនិធិផ្ទាល់របស់ធនាគារ ក្នុងរង្វង់២លានដុល្លារ ដល់វិស័យកសិកម្ម»៕

ខាងក្រោមនេះ ជាការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច៖