Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB: ប្រទេសជាច្រើននៅលើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប គាំទ្រយ៉ាងខ្លាំងចំពោះអាជីវកម្មបៃតង ដែលគិតពីបរិស្ថាន (Video inside)

22-03-2025 13:05

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថា មានប្រទេសជាច្រើន នៅលើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប កំពុងមានការគាំទ្រយ៉ាងខ្លាំង លើអាជីវកម្មបៃតង ដែលមានការគិតគូរអំពីបរិស្ថាន។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​លើក​កម្ពស់​ឥណទាន​បៃតង​នៅ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ តាមការសង្កេតផ្ទាល់របស់ខ្ញុំ ខ្ញុំឃើញថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងមានការគាំទ្រយ៉ាងពេញទំហឹង ទៅលើអាជីវកម្មបៃតង ព្រោះជាប្រភេទអាជីវកម្ម ដែលនឹងដំណើរការទៅ ប្រកបដោយចីរភាព រួមទាំងអឺរ៉ុបផងដែរ»៕

ខាងក្រោមនេះ ជាការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច៖