Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ ការឆបោកតាមអ៊ីនធើណិត លើអាជីវកម្មខ្នាតតូច នៅមានកម្រិតទាប ខណៈក្រសួងបន្តដាក់ចេញនូវវិធានបន្ថែម ​(Video inside)

14-03-2025 13:19

(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការឆបោកតាមអ៊ីនធើណិត លើអាជីវកម្មខ្នាតតូច នៅមានកម្រិតទាបនៅឡើយ​ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

ទន្ទឹមគ្នានេះ លោក ហេង សុខគង់ បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងតែបន្តដាក់ចេញនូវវិធានបន្ថែម ដើម្បីឱ្យការធ្វើអាជីវកម្មរបស់ពួកគាត់ ទទួលបាននូវសុដុមនីយកម្មផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហេង សុគង់ អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់នៃសុវត្ថិភាពតាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហេង សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងឃើញថា កម្រិតនៃការឆបោក លើអាជីវកម្មខ្នាតតូចមានហើយ តែយ៉ាងណាវានៅមានកម្រិតទាបនៅឡើយ ដែលយើងមានយុទ្ធការ នៅក្នុងការគ្រប់គ្រងបាន»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ហេង សុគង់៖