មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកឡើងពីហានិភ័យមួយចំនួន ដែលអាជីវកម្មខ្នាតតូច ងាយរងផលប៉ះពាល់តាមប្រព័ន្ធអ៉ិនធើណិត (Video inside)
14-03-2025 13:13
(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីហានិភ័យមួយចំនួន ដែលអាជីវកម្មខ្នាតតូច ងាយរងផលប៉ះពាល់ នៃសុវត្ថិភាពតាមអ៉ិនធើណិត ខណៈអាជីវកម្មខ្នាតតូចមានជាង ៧៥ម៉ឺនសហគ្រាស ស្មើនឹង៩៩.៨ភាគរយ នៃបណ្ដាសហគ្រាសទូទាំងប្រទេស។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហេង សុខគង់ អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់នៃសុវត្ថិភាពតាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហេង សុខគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា អាជីវកម្មខ្នាតតូច មានផលប៉ះពាល់ច្រើន ពីបណ្ដាញអ៉ិនធើណិត ដោយសារតែពួកគាត់តូច ដូច្នេះកម្រិតថវិកាមានដែនកំណត់ ដែលធ្វើឲ្យជួបនូវហានិភ័យ ប៉ះពាល់ដល់ទិន្នន័យ ដែលគេអាចងាយស្រួល ក្នុងការលួចយកទិន្នន័យ»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ហេង សុខគង់៖