Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ SME ជាខួរឆ្អឹងខ្នងរបស់ជាតិ, ក្រសួងនឹងបន្តសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅធានា និងជំរុញការលើកកម្ពស់ SME ឱ្យកាន់អភិវឌ្ឍទៅមុខ (Video inside)

14-03-2025 12:48

(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្រសួងឧស្សាហកម្មនឹងបន្តសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅធានា និងជំរុញការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) ឱ្យកាន់តែមានការអភិវឌ្ឍទៅមុខ។

ការលើកឡើងរបស់លោក ហេង សុខគង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់នៃសុវត្ថិភាពតាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច»

លោក ហេង សុគង់ បានថ្លែងឲ្យដឹងថា ក្រសួងឧស្សាហកម្មបានខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យ SME ឲ្យកាន់តែរីកចម្រើនទៅមុខ ដោយធ្វើការសហការជាមួយវិស័យឯកជន រួមមានសហគ្រិនវ័យក្មេង, សហគ្រិនស្រ្ដី, សភាពាណិជ្ជកម្មកម្ពុជា និងដៃគូរអភិវឌ្ឍន៍ជាច្រើន។

លោកបានបន្ដថា SME គឺជាខួរឆ្អឹងខ្នងរបស់ជាតិ មិនមែនតែប្រទេសកម្ពុជានោះទេ ប្រទេសណាក៏ដោយ សហគ្រាសធុនតូច និងមធ្យមពិតជាមានសារៈសំខាន់ណាស់ ជាក់ស្ដែងសហរដ្ឋអាមេរិក ផលិតផលក្នុងស្រុកសរុប ៥០ភាគរយបានមកពី SME, ជប៉ុន ៥៥ភាគរយ ចំណែកឯប្រទេសចិនមានរហូតដល់ ៦០ភាគរយឯណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងឧស្សាហកម្ម ជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍ SME ដោយបានរៀបចំគោលនយោបាយច្រើនមែនទែន។

លោកបានបញ្ជាក់ថា ក្នុងនោះក្រសួងឧស្សាហកម្ម បានរៀបចំជាប្រភេទ SME Clusterដែលជាបណ្ដុំនៃសហគ្រាសធុនតូច និងមធ្យម ដើម្បីងាយស្រួលក្នុងការសម្រួលដល់ SME ដូចជាការចុះបញ្ជី និងទទួលបានការលើកលែងជាច្រើនពីរាជរដ្ឋាភិបាល ដូចជាការលើកលែងពន្ធជាដើម៕

សូមស្តាប់ការលើកឡើងរបស់លោក ហេង សុខគង់៖