FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រលើប្រធានបទ៖ «យន្តការបង្កើនទំនុកចិត្ត ដល់អតិថិជន លើការប្រើប្រាស់ Mobile Banking ប្រកបដោយសុវត្ថិភាព» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រសហ្បតិ៍នេះ !
27-02-2025 12:06
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបការជជែកពិភាក្សាពីសន្តិសុខសាយប័រលើប្រធានបទ៖ «យន្តការបង្កើនទំនុកចិត្តដល់អតិថិជនលើការប្រើប្រាស់ Mobile Banking ប្រកបដោយសុវត្ថិភាព» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។ កិច្ចជជែកពិភាក្សាពីសន្តិសុខសាយប័រ ដោយមានការគាំទ្រដោយសមាគមធនាគារនៅកម្ពុជា (ABC)។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕