(ភ្នំពេញ)៖ លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ បានអះអាងថា ការចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺអាចមានលទ្ធផ្គត់ផ្គង់នៅក្នុងប្រទេសដោយខ្លួនឯង១០០% ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលជ្រូកទៀតឡើយ។
ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត រ៉ាដេត អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឱកាសនៃការធ្វើអាជីវកម្ម ចិញ្ចឹមជ្រូកនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហួត រ៉ាដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះស្ថានភាពការចិញ្ចឹមជ្រូកនៅកម្ពុជាសព្វថ្ងៃនេះ យើងអាចផ្គត់ផ្គង់ខ្លួនឯងបាន១០០% ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលជ្រូករស់ពីក្រៅនោះទេ»។
បន្ថែមពីនោះទៀត លោក ហួត រ៉ាដេត បានឲ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជា ចំពោះតម្លៃក៏កំពុងតែមានភាពល្អប្រសើរផងដែរ ដោយសារតែតម្រូវការជ្រូកនៅក្នុងប្រទេស និងជុំវិញប្រទេសជិតខាងក៏ល្អដូចគ្នា៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ហួត រ៉ាដេត៖