(ភ្នំពេញ)៖ លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ បានសំណូមពរទៅដល់អ្នកចិញ្ចឹមជ្រូកទាំងអស់ នៅក្នុងប្រទេស ចាប់ផ្ដើមនាំគ្នាគិតគូរអំពីគុណភាព និងសុវត្ថិភាពរបស់សាច់ជ្រូក ដោយកុំគិតតែចិញ្ចឹមជ្រូកចង់បានតែគីឡូ ប៉ុន្ដែមិនសូវមានគុណភាពសាច់។
ការស្នើសុំបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ហួត រ៉ាដេត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឱកាសនៃការធ្វើអាជីវកម្ម ចិញ្ចឹមជ្រូកនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហួត រ៉ាដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឲ្យសាច់ជ្រូក មានគុណភាពពិតប្រាកដ ចាប់ផ្ដើមពីយើងទៅ ចង់ឲ្យអ្នកផ្គត់ផ្គង់សាច់ជ្រូកទាំងអស់ ឲ្យចាប់ផ្ដើមគិតពីគុណភាព គិតពីសុវត្ថិភាពរបស់សាច់ជ្រួក»។
ទន្ទឹមគ្នានេះ អគ្គនាយកក្រុមហ៊ុនសាច់ជ្រូកជាតិ ក៏បានស្នើទៅដល់ប្រជាពលរដ្ឋខ្មែរ នាំគ្នាគាំទ្រផលិតផលក្នុងស្រុក ជាពិសេសសាច់ជ្រូកជាតិ ដែលមានទាំងគុណភាព និងតម្លៃល្អ៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ហួត រ៉ាដេត៖