អគ្គនាយកក្រុមហ៊ុនសាច់ជ្រូកជាតិ៖ មូលដ្ឋានដែលធ្វើឱ្យតម្លៃសាច់ជ្រូកឡើងចុះ គឺដោយកត្តាផ្គត់ផ្គង់ និងតម្រូវការ ខណៈតម្លៃនាពេលបច្ចុប្បន្នប្រជាជន អាចទទួលយកបាន (Video inside)
21-02-2025 15:10
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ «ឱកាសនៃការធ្វើអាជីវកម្ម ចិញ្ចឹមជ្រូកនៅកម្ពុជា» លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ បានលើកឡើងថា មូលដ្ឋានដែលធ្វើឱ្យតម្លៃសាច់ជ្រូកឡើងចុះ គឺដោយកត្តាផ្គត់ផ្គង់ និងតម្រូវការ ខណៈតម្លៃនាពេលបច្ចុប្បន្ននេះប្រជាជនអាចទទួលយកបាន។
លោក ហួត រ៉ាដេត បានថ្លែងឲ្យដឹងថា «ចំពោះតម្លៃជ្រូក គឺយើងមិនអាចកំណត់បានឡើយ ប៉ុន្ដែបើសួរថា ចង់កំណត់តម្លៃឬទេ គឺចង់ណាស់ ប៉ុន្ដែសេដ្ឋកិច្ចទីផ្សារសេរី គឺពិបាកក្នុងការកំណត់តម្លៃ ព្រោះតម្លៃអាស្រ័យលើទីផ្សារ និងការផ្គត់ផ្គង់»។
លោកបានបន្ដថា ហេតុផលចម្បងដែលធ្វើឲ្យតម្លៃជ្រូកលើទីផ្សារប្រែប្រួលតម្លៃ មកពីតម្រូវការ និងការផ្គត់ផ្គង់ ក្នុងនោះក្រុមហ៊ុនចឹញ្ចឹមជ្រូកមានលទ្ធភាព ក្នុងការកំណត់ថ្លៃនៃសត្វជ្រូក ព្រោះថា បើករណីខ្វះជ្រូកក្រុមហ៊ុននឹងតម្លៃថ្លៃភ្លាមៗ ប៉ុន្ដែបើករណីលើសតម្រូវការនៃការផ្គត់ផ្គង់ ក្រុមហ៊ុននឹងទម្លាក់តម្លៃភ្លាមៗដូចគ្នា នេះក៏ជាហេតុធំក្នុងការធ្វើឲ្យតម្លៃជ្រូកប្រែប្រួលលើទីផ្សារ៕
សូមស្តាប់ការលើកឡើងរបស់លោក ហួត រ៉ាដេត អគ្គនាយកក្រុមហ៊ុន សាច់ជ្រូកជាតិ៖