(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋបាលលោក ត្រាំ ធ្វើការដំឡើងពន្ធលើផលិតផលរបស់កម្ពុជានោះទេ ហើយកម្ពុជាទំនងមិនមែនជាគោលដៅរបស់លោកត្រាំ ឡើយ គោលដៅរបស់ត្រាំ គឺប្រទេសចិន។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មធ្វើឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Business របស់ទូរទស្សន៍ Fresh News ដែលជជែកលើប្រធាទបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»។
អាមេរិកជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៤កម្ពុជានាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ខ្ទង់ ១០ពាន់លានដុល្លារកើនជាង ១១ភាគរយ មានចំណែកជាង ៣៧ភាគរយនៃការនាំចេញសរុប ខណៈអាមេរិកនាំចេញមកកម្ពុជាវិញ មានតែជាង ២៦០លានដុល្លារប៉ុណ្ណោះ។
តែយ៉ាងណាបើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំនិញរបស់កម្ពុជាដែលនាំចេញទៅអាមេរិកសុទ្ធសឹងតែបង់ពន្ធ ហើយកម្ពុជាទម្លាប់ទៅហើយក្នុងការនាំចេញទៅអាមេរិកដោយបង់ពន្ធ៕
សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖