(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា​ តាមរយៈយន្តការនានារបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ដោយសារឱ្យមានការស្នើសុំបែបបទនាំចេញតាមប្រព័ន្ធអនឡាញ បានរួមចំណែកក្នុងការកាត់បន្ថយពេលវេលា និងការចំណាយ ជំរុញឱ្យការនាំចេញបានលឿនជាងគេ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ធ្វើឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Business របស់ទូរទស្សន៍ Fresh News ដែលជជែកលើប្រធាទបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»

ជាមួយគ្នានេះ លោកបានលើកឡើងអំពីការជួយកាត់បន្ថយថ្លៃដើមមួយចំនួនទៀត តាមរយៈការស្រួលដល់ការដឹកជញ្ជូន និងការបញ្ចុះថ្លៃអគ្គិសនីជាដើម៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ​៖