(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាកសិផលសល់ពីតម្រូវការ រាជរដ្ឋាភិបាលក៏ដូចជាក្រសួង បានខិតខំក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការកែច្នៃកសិផល ដើម្បីដណ្តើមយកទីផ្សារអន្តរជាតិ និងផលិតជំនួសទំនិញនាំចូល។

លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS​ កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»។ ​

លោកបានលើកឡើងបន្ថែមថា លើសពីនេះទៅទៀតការកែច្នៃនឹងបង្កើតបាននូវ​ម៉ាកសញ្ញាផលិតផល ដែលផលិតនៅកម្ពុជា «Made in Cambodia» ​ ខណៈក្រសួងកំពុងតែជំរុញម៉ាកសញ្ញាផលិតផល​ «Made in Cambodia»​ ​​ទៅទីផ្សារអឺរ៉ុប ​ទីផ្សារអាមេរិក ចិន និងទីផ្សារអាស៊ីមួយចំនួនទៀត។ ទន្ទឹមគ្នានេះ ​ការកែច្នៃកសិផលដែលសល់ពីតម្រូវការទាំងនោះ ក៏ជំនួសបាននូវការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ។

ប៉ុន្តែយ៉ាងណាការផលិត និងកែច្នៃ គឺត្រូវតែមានគុណភាព ​ការវេចខ្ចប់មានភាពទាក់ទាញ ហើយផលិតផលដែលមានម៉ាកសញ្ញាផលិតផល ដែលផលិតនៅកម្ពុជា «Made in Cambodia» ត្រូវតែធ្វើឱ្យគេទទួលស្គាល់ផង និងអ្នកប្រើប្រាស់ក្នុងស្រុកក៏ត្រូវតែចូលរួមជំរុញនិងទទួលស្គាល់ផងដែរ។

លោកបន្ថែមថា «ក្រសួងពាណិជ្ជកម្មលើកទឹកចិត្ តឱ្យសហគ្រាសធុនតូច និងមធ្យម សហគ្រាសផលិតក្នុងស្រុក ផលិតទំនិញមួយចំនួនដែលយើងអាចផលិតបាន ដែលឆ្លើយតបនឹងតម្រូវការទីផ្សា​រ និងមានភាពប្រកួតប្រជែង»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ​៖