(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះរួមមានទីផ្សារនៃប្រទេស RCEP ដែលមានសមាជិក ១៥ប្រទេសរួមទាំងកម្ពុជា និងទីផ្សារសហរដ្ឋអាមេរិក។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មធ្វើឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Business របស់ទូរទស្សន៍ Fresh News ដែលជជែកលើប្រធាទបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»។
តួលេខរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅឆ្នាំ២០២៤ កម្ពុជានាំចេញទៅទីផ្សារ RCEP មានទឹកប្រាក់ ៩ពាន់លានដុល្លារ កើនឡើងជិត១៣ភាគរយ មានចំណែក៣៤ភាគរយនៃការនាំចេញសរុប។ ចំណែកទីផ្សារអាមេរិកវិញ កម្ពុជានាំចេញសម្រេចបានទឹកប្រាក់ខ្ទង់ ១០ពាន់លានដុល្លារកើនជាង ១១ភាគរយ មានចំណែកជាង ៣៧ភាគរយនៃការនាំចេញសរុប។
នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៥៥ពាន់លានដុល្លារ កើនជាង១៥ភាគរយ ក្នុងនោះការនាំចេញមានទឹកប្រាក់ជាង ២៦ពាន់លានដុល្លារ និងនាំចូលមានទឹកប្រាក់ជាង ២៨ពាន់លានដុល្លារ៕
សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖