(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Toyota Motor Corp កំពុងប្រមូលរថយន្តនៅអាមេរិកចំនួន ១០៦ ០៦១គ្រឿងមកជួសជុលបញ្ហាលេចធ្លាយប្រេងហ្វ្រាំងដែលអាចកាត់បន្ថយសមត្ថភាពហ្វ្រាំងនិងបង្កើនហានិភ័យនៃការជាប់គាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកវិញដើម្បីជួសជុលនេះប៉ះពាល់ដល់រថយន្ត Tacoma ស៊េរីឆ្នាំ២០២៤-២០២៥។

រដ្ឋបាល NHTSA ដែលជានិយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា លំហរស្ថិតនៅចន្លោះបំពង់ហ្វ្រាំងខាងក្រោយនិងកង់អាចបង្កឱ្យមានភក់ និងភាពកខ្វក់ដែលអាចធ្វើឱ្យខូចបំពង់ហ្វ្រាំង និងនាំឱ្យលេចធ្លាយប្រេងហ្វ្រាំង។

រដ្ឋបាល NHTSA បានបន្ថែមថា ក្រុមហ៊ុនចែកចាយរថយន្តនឹងផ្លាស់ប្តូរបំពង់ហ្វ្រាំងខាងក្រោយទាំងពីរដោយមិនគិតថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕