(កូឡាឡុំាពួរ)៖ ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas នឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន ដើម្បីធានានូវដំណើរការអាជីវកម្មរយៈពេលវែងរបស់ខ្លួន ចំពេលមានការកើនឡើងនូវការប្រកួតប្រជែង ក្នុងបរិយាកាសប្រតិបត្តិការសកល។ នេះបើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន Petronas ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។
«ហេតុផលនៃការត្រូវធ្វើបែបនេះ គឺដើម្បីធានាពីការរស់រានមានជីវិត នៃក្រុមហ៊ុន Petronas ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ ប្រសិនបើយើងមិនធ្វើដូច្នេះនៅពេលឥឡូវទេ, នឹងមិនមានក្រុមហ៊ុន Petronas ក្នុងរយៈពេល១០ឆ្នាំខាងមុខឡើយ», នេះបើតាមសម្តីប្រធាន និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លោក Tengku Muhammad Taufik Tengku Aziz បានប្រាប់អ្នកសារព័ត៌មាន ដោយមិនប្រាប់ថាតើការងារប៉ុន្មានកន្លែង នឹងត្រូវរងផលប៉ះពាល់នោះទេ។
ក្រុមហ៊ុន Petronas មានបុគ្គលិកជិត៥០,០០០នាក់, នេះបើយោងតាមគេហទំព័ររបស់ខ្លួន។
ម៉ាឡេសី រំពឹងថាទិន្នផលឧស្ម័នធម្មជាតិ និងប្រេងឆៅរបស់ខ្លួន នឹងមានចំនួនទាប ក្នុងឆ្នាំ២០២៥នេះ ដោយសារតែការគ្រោងបិទរោងចក្រផលិតមួយចំនួន ដើម្បីធ្វើការថែទាំ និងបន្ថយតម្រូវការ នៅបណ្តាទីផ្សារនាំចេញមួយចំនួន។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាល៕