(ភ្នំពេញ)៖ អាស៊ានជាតំបន់មួយមានភាពរីកចម្រើនខ្លាំងលើសេដ្ឋកិច្ចឌីជីថល ដែលប្រើជាមធ្យោបាយរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈ​ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនពាណិជ្ជកម្មអេឡិចត្រូនិក និងទូទាត់ឌីជីថលជាដើម។

ផ្ទុយទៅវិញភាពរីកចម្រើននៃបច្ចេកវិទ្យានេះ ឧក្រិដ្ឋជនក៏បានប្រើជាមធ្យោបាយចែកចាយព័ត៌មានបោកបញ្ឆោត តាមប្រព័ន្ធអិនធើណែតនេះដែរ។

ចាប់តាំងពីឆ្នាំ ២០២០រហូតដល់បច្ចុប្បន្នអង្គការសហប្រជាជាតិ រកឃើញថាតំបន់អាស៊ានទីជាកន្លែងបោកបញ្ឆោតតាមអិនធើណែត ដែលមាន ទឹកប្រាក់ចន្លោះពី ៧ពាន់លានដុល្លារ ទៅ ជាង ១២ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ ប្រភពនៃការបោកបញ្ឆោតតាមអិនធើណែតភាគច្រើននៅតាម តំបន់សេដ្ឋកិច្ចនៅតាមព្រំដែន និងតំបន់ ត្រីកោណ៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចពន្យល់រឿងនេះដូចតទៅ៖