(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានបញ្ជាក់ឲ្យដឹងថា រោងម៉ាស៉ីនកិនស្រូវកម្ពុជា នាពេលបច្ចុប្បន្ន សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងសមាជិក-សមាជិកា មានសមត្ថភាពសង្ងួតស្រូវ ៤.៥ម៉ឺនតោនក្នុង១ថ្ងៃ ស្តុកស្រូវបាន ២.៥លានតោនក្នុងមួយរដូវកាលប្រមូលផល។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ចាន់ សុឃាំង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសផលិតកម្មស្រូវរបស់កម្ពុជា, តើប្រភេទស្រូវអ្វី ដែលមានឱកាសទីផ្សារល្អ?» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងសមាជិក-សមាជិកាទាំងអស់ គឺយើងមានលទ្ធភាពនៃការសង្ងូត ប្រមាណ៤.៥ម៉ឺនតោន ក្នុងមួយថ្ងៃ និងអាចរក្សាស្ដុកស្រូវ បានប្រហាក់ប្រហែលជា២.៥លានតោន ក្នុងមួយរដូវកាលប្រមូលផល»។
បន្ថែមពីនោះទៀត ឧកញ៉ា ចាន់ សុឃាំង បានឲ្យដឹងថា បើសិនជាការប្រមូលផល ឬជាការដាំដុះមានលក្ខណៈច្រើនជាងបរិមាណ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាអាចប្រមូលទិញបាន ឬក៏វាច្រើនជាងសមត្ថភាព ដែលអាចសង្ងួតបាន ស្រូវកម្ពុជាត្រូវពឹងប្រទេសជិតខាងផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ា ចាន់ សុឃាំង៖