(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដែលរុញបរិមាណនាំចេញកើនដល់ ១២លានតោន ទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០២៤ ដែលមានកំណើន ៣៩%ធៀបនិងឆ្នាំមុន។ បច្ចុប្បន្នតម្លៃនាំចេញពី វិស័យកសិកម្មមានប្រមាណ ៥ពាន់លានដុល្លារ ដែលចូលរួមចំណែកដល់ទំហំសេដ្ឋកិច្ច ២២%។

ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានស្វែងរកទីផ្សារចំនួន ២០បន្ថែមទៀត ដែលកើនដល់ ៩៤ប្រទេស នៅឆ្នាំ ២០២៤នៅលើពិភពលោក តាមរយៈនៃកំណើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងពិភពលោក៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖