(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោករំពឹងថារដ្ឋាភិបាលរបស់លោកនឹងដកហូតពន្ធគយលើប្រេងនិងឧស្ម័ននៅថ្ងៃទី១៨ ខែកុម្ភៈ។ លោកមិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ដែលនឹងជាប់ក្នុងវិធានការពន្ធនេះទេ ហើយលោកក៏មិនបានបញ្ជាក់លម្អិតបន្ថែមអំពីផែនការនេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងការិយាល័យរបស់លោកនៅសេតវិមានថា៖ «យើងនឹងដាក់ពន្ធលើប្រេង និងឧស្ម័ន»។ លោកបានបន្ថែមថា៖ «វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថាប្រហែលជានៅថ្ងៃទី១៨ ខែកុម្ភៈ»៕