(ភ្នំពេញ)៖ លោក ឡាំ មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ Maybank បានថ្លែងឲ្យដឹងថា ការរលួចបន្លំតាមប្រព័ន្ធទូទាត់ឌីជីថល ត្រូវការឆ្លើយតបភ្លាមៗ ទាមទារការសហការយ៉ាងកៀកកិតរវាងស្ថាប័នពាក់ព័ន្ធ។
ការលើកឡើងរបស់លោក ឡាំ មាំ ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត»។
លោកបានថ្លែងឲ្យដឹងថា ការរលួចបន្លំតាមប្រព័ន្ធទូទាត់ឌីជីថល ត្រូវការការដោះស្រាយជាមួយ ធនាគារជាដៃគូរភ្លាមៗ មិនមានការរង់ចាំឡើយ ព្រោះថា ការលួចបន្លំតាមអនឡាញនេះ ត្រូវការការឆ្លើយតបភ្លាមៗ។
លោកបានបញ្ជាក់ថា ដរាបណាការដោះស្រាយមានការរង់ចាំ នឹងធ្វើឲ្យប្រាក់ដែលច្រឡំ ឬបន្លំនេះនឹងបាត់បង់ ដូច្នេះមានបញ្ហាភ្លាម គឺត្រូវដោះស្រាយភ្លាមៗ មិនរង់ចាំនោះឡើយ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឡាំង មាំ៖