(ភ្នំពេញ)៖ លោក ឡាំ មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ Maybank បានថ្លែងប្រាប់អំពីវិធីក្នុងការដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗ ក្នុងករណីដែលអតិថិជនរងការបន្លំ QR Code ហើយទូទាត់ប្រាក់ខុស។
ការចែករំលែកវិធីដោះសា្រយរបស់លោក ឡាំ មាំ ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត»។
លោក ឡាំ មាំ បានថ្លែងឲ្យដឹងថា នៅពេលមានការក្លែងបន្លំ QR Code ណាមួយ អតិថិជនត្រូវតែទាក់ទងទៅកាន់ធនាគាររបស់ខ្លួន ដែលកំពុងប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីការទំនាក់ទំនងរួចរាល់ ធនាគារដែលយើងកំពុងប្រើប្រាស់នេះ នឹងទាក់ទងបន្ដទៅកាន់ធនាគារដែលទទួលប្រាក់។
លោកបានបញ្ជាក់ថា ក្នុងករណីដែលអតិថិជនធ្វើខុសភ្លាមៗ គឺត្រូវតែធ្វើការទំនាក់ទំនងទៅកាន់ធនាគារភ្លាមៗ ប៉ុន្ដែប្រសិនបើក្នុងករណីអតិថិជន ទុករយៈពេលយូររហូត ឬលើសមួយសប្ដាហ៍នោះ វានឹងហួសពេលក្នុងការស្ដារត្រឡប់មកវិញ ព្រោះថារាល់ការផ្ទេរប្រាក់ មានភាពជឿនលឿនផ្ទេរភ្លាមបានភ្លាម ប៉ុន្ដែបើទុកក្នុងរយៈពេលយូរទឹកប្រាក់នេះ អាចនឹងគេដកចាយវាយបាត់ក៏ថាបាន៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឡាំង មាំ៖