(ភ្នំពេញ)៖ លោក ឡាំង​ មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ MayBank បានលើកឡើងថា ភារកិច្ចរបស់ធនាគារ ក្នុងការការពារគណនីរបស់អតិថិជន បញ្ចៀសការឆបោក គឺព្យាយាមធ្វើយ៉ាងម្ដេចឲ្យអតិថិជន ទទួលបានព័ត៌មាននូវអ្វីដែលកើតឡើង និងព្យាយាមធ្វើការជាមួយនឹងធនាគារដៃគូ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡាំង​ មាំ អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត» ក្នុងកម្មវិធី RESH BUSINESS។

លោក ឡាំង​ មាំ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងមើលលក្ខណៈបច្ចេកទេស នៅខាងធនាគារអនុវត្ដ MSA ដែលមានការពារ ២-៣ស្រទាប់ ក្នុងការការពារអតិថិជន និងព្យាយាមរំលឹកដល់អតិថិជនអំពីវិធីសាស្ដ្រការពារ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឡាំង​ មាំ៖