អ្នកជំនាញព័ត៌មានវិទ្យា ពន្យល់ពីវិធីសាស្ត្រក្នុងការបញ្ចៀសការឆបោកតាមប្រព័ន្ធឌីជីថល, លេខសម្ងាត់ត្រូវប្រយ័ត្ន, វេលុយត្រូវផ្ទៀងផ្ទាត់ឱ្យច្បាស់ (Video inside)
01-02-2025 13:36
(ភ្នំពេញ)៖ លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ May Bank និងជាអ្នកជំនាញបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកដែលនិយមប្រើប្រាស់កម្មវិធី Mobile Bank App ក្នុងការទូទាត់ប្រាក់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ចៀសការឆបោកតាមប្រព័ន្ធឌីជីថល។
លោកលើកឡើងបែបនេះធ្វើឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត»។
លោកបានលើកឡើងថា ជនខិលខូចតែងតែរកវិធីសាស្រ្តថ្មីៗ ដើម្បីលួចបន្លំប្រាក់ពីជនរងគ្រោះ ប៉ុន្តែប្រសិនបើ អ្នកប្រើប្រាស់យល់ដឹងកាន់តែទូលំទូលាយ ពីទម្រង់នៃការលួចបន្លំនោះ នឹងអាចទប់ទល់ពីការលួចបន្លំនោះបាន ។
លោកបានលើកឡើងថា បញ្ចៀសការឆបោកតាមប្រព័ន្ធឌីជីថល អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាក់ទងនឹងលេខសម្ងាត់ កុំមានការចែករំលែកផ្តេសផ្តាស ឬផ្ទុកលេខសម្ងាត់ ឬព័ត៌មានទាក់ទងនឹងប្រព័ន្ធធនាគារនៅក្នុងទូរសព្ទដៃ។ ទន្ទឹមគ្នានេះ ការវេរប្រាក់ឱ្យគ្នាទៅវិញទៅមក ត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់ពីបុគ្គល ដែលយើងវេរទៅពិតជាត្រឹមត្រូវដែរឬទេ?
សូមស្តាប់ការពន្យល់លម្អិត របស់ លោក ឡាំ មាំ៖