Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជន លើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រសហ្បតិ៍ស្អែកនេះ !

29-01-2025 11:09

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕