(ក្រុងឡូងដ៍)៖ តម្លៃមាសបានធ្លាក់ចុះបន្ទាប់ពីឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែ ខណៈដែលអ្នកជួញដូរមាសរង់ចាំមើលគោលនយោបាយពន្ធគយរបស់អាមេរិក និងទិន្នន័យការងារនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានធ្លាក់ឡើង ០,២% មកនៅត្រឹមប្រហែល ២ ៧៥០ដុល្លារក្នុងមួយអោន (៨,៣ជី) ពោលគឺទាបជាង ៤០ដុល្លារធៀបនឹងតម្លៃខ្ពស់បំផុតដែលធ្លាប់កើតមាន។ តម្លៃមាសត្រូវបានគាំទ្រដោយការកើនឡើងតម្រូវការសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាព នៅពេលដែលវិនិយោគិនថ្លឹងថ្លែងអំពីទំនាក់ទំនងដែលអាចកើតមានរវាងរដ្ឋាភិបាលថ្មីរបស់អាមេរិក និងប្រទេសផ្សេងទៀត។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកំណត់អត្តសញ្ញាណប្រទេសចិន សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក ថាជាគោលដៅសក្តានុពលសម្រាប់ការដកហូតពន្ធនាំចូល ទោះបីជាមានភាពមិនច្បាស់លាស់ថាតើលោកនឹងធ្វើតាមការគំរាមកំហែងនេះឬយ៉ាងណាក៏ដោយ។

ក្រុមឈ្មួញជួញដូរមាសក៏កំពុងផ្តោតលើផលប៉ះពាល់យ៉ាងទូលំទូលាយនៃគោលនយោបាយក្នុងស្រុករបស់លោក ត្រាំ ផងដែររួមទាំងការសន្យាកាត់បន្ថយពន្ធ និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ជាដើម។ ក្រុមសេដ្ឋវិទូនិយាយថា ការផ្លាស់ប្តូរទាំងនោះអាចដាក់បន្ទុកលើកំណើនសេដ្ឋកិច្ច និងអតិផរណាដែលបន្តកើនឡើង ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មាសបន្ថែមទៀតសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព។

មាសដុំត្រូវបានជួញដូរក្នុងតម្លៃ ២ ៧៥១,៤៤ដុល្លារក្នុងមួយអោននៅម៉ោង ១០ និង ៤៨នាទីព្រឹកនៅទីក្រុងឡុងដ៍។ ប្រាក់ ផ្លាទីន និងប៉ាឡាដ្យូម បានធ្លាក់ចុះថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕